Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ភោជនីយដ្ឋានជប៉ុន KO-KAI បើកដំណើរការនៅខេត្តព្រះសីហនុ

ភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ

ព្រះសីហនុ – ភោជនីយដ្ឋាន KO-KAI ដែលជា​ភោជនីយដ្ឋាន​ដ៏ល្បីល្បាញរបស់​ជប៉ុន បាន​បើក​នៅខេត្ត​ព្រះសីហនុហើយ ដោយ​បានធ្វើ​ពិធី​សម្ពោធ​កាលពី​រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ការ​ចូលរួមពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

_

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI នៅខេត្តព្រះសីហនុ និងសូមចូលរួមគាំទ្រដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការរលូន និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។

_

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍ថា ឯកឧត្តមមានអារម្មណ៍ថា មានអាហារដ្ឋានជប៉ុននៅទីនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន។ អាហារដ្ឋានជប៉ុននេះ ផ្តល់ការងារជូនយុវជនកម្ពុជា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរ។

_

ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍អាហាដ្ឋានជប៉ុន និងចង់ឃើញអ្នកវិនិយោគជប៉ុនមកកាន់ទីនេះ កាន់តែច្រើន។ ឯកឧត្តមអភិបាលខេត្តបានរំលឹកផងដែរថាកាលពីឆ្នាំ២០០០ កន្លងទៅ ឯកឧត្តមបានអញ្ជើញទៅសិក្សាផ្នែកកិច្ចការរដ្ឋបាលនៅប្រទេសជប៉ុន ហើយឯកឧត្តមបានភ្លក់សាច់អាំងនៅប្រទេសជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសារ ហើយឯកឧត្តមចង់ឃើញនៅខេត្តព្រះសីហនុ មានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀត។

សូម​បញ្ជាក់ថា ភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងស្ថិត​នៅ​តាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ នាគសមុទ្រ

 

Advertisement
Advertisement