ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង ស្ថិតនៅក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖
ទី១-ឈ្មោះ សេង ឌួង ភេទប្រុស ឆ្នាំកំណេីត១៩៩៨ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ៥ សង្កាត់់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ទី២-ឈ្មោះ ឌី សុខវីន ភេទប្រុស ឆ្នាំកំណេីត២០០០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នក្រុម ៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់, ទូរសព្ទ័ចំនួន ៣គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ថង់វិចខ្ចប់ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធីច្បាប់៕
ដោយ នាគសមុទ្រ