Connect with us

Hi, what are you looking for?

កីឡា

ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នឹង​បង្ហាញសក្តានុពលថ្មីរបស់ខេត្តព្រះសីហនុ

ព្រះសីហនុ – គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

វិញ្ញាសាកីឡាជិះកង់៖

១. ប្រណាំងកង់ភ្នំ *៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។

២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី “២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។

៣. “Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ -១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់នៅក្រុងព្រះសីហនុ។ គណៈកម្មការរៀបចំគ្រោងរៀបចំទីកន្លែងបោះតង់តាមឆ្នេរសមុទ្រ ជូនអ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពសណ្តាប់ធ្នាប់ និងអនាម័យខ្ពស់។

សូមទំនាក់ទំនងចុះឈ្មោះ

១. ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា : អាសយដ្ឋាន ផ្លូវ១៦៣, សង្កាត់វាលវង់, ខណ្ឌ៧មករា,

រាជធានីភ្នំពេញ, Tel: 089 643264- 089 623080

២. ខេមបូឌាអឺវេនអហ្គីណាហ្សឺ Cambodia Events Organizer អាសយដ្ឋាន ផ្ទះលេខ៧៩៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ, Tel: 023 213 525 | Mob: 015 213 525/ 069 213 525

អីម៉ែល [email protected], ចុះឈ្មោះតាមរយៈវេបសាយ www.cambodia-events.org

សូមយុវជន មហាជន ស្នេហាកីឡាជិះកង់ទាំងអស់ មេត្តារួសរាន់ចុះឈ្មោះឱ្យបានមុន ពីព្រោះចំនួនអ្នកចូលរួមមានកំណត់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement