ក្នុងព្រឹត្តិការណ៍ F8 កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook បានសន្យាថានឹងបញ្ចេញកម្មវិធីទូរសព្ទ និងវិបសាយដែលមានការផ្លាស់ប្ដូរការឌីហ្សាញថ្មី។ កម្មវិធីទូរសព្ទលើ Android និង iOS ភាគច្រើនបានទទួលបានការអាប់ដេតរួចអស់ហើយ ហើយពេលនេះ Facebook ចាប់ផ្ដើមបញ្ចេញដល់វិបសាយក្នុងកម្រិតទូលំទូលាយជាងមុន។
ប៉ុន្មានសប្ដាហ៍កន្លងមកនេះ អ្នកប្រើប្រាស់លើវិបសាយមួយចំនួនទទួលបានសារពី Facebook ឲ្យសាកល្បងនូវផ្ទាំង Interface ថ្មី។ ដែលពេលនេះអ្នកប្រើប្រាស់លើវិបសាយដែលមិនទទួលបានសារ អាចប្ដូរទៅប្រើ Interface ថ្មីបាន ដោយចុចលើពាក្យ “Switch to New Facebook” ដូចបានបង្ហាញក្នុងវីដេអូខាងក្រោម ៖