Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីប៉ូលិស​ដែល​វាយស្រ្តីម្ចាស់ហាង​នៅ​ខេត្តព្រៃវែង រឿងហៅស្រីៗទៅដេកជាមួយខ្លួនមិនបាននោះ ឥឡូវ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនហើយ

យោង​តាម​ការ​ប្រកាស​របស់​ស្នងការនគរបាល​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា លោក ហាក់ លី ដែលជា​មន្រ្តីប៉ូលិស ត្រូវ​បាន​កម្លាំងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើ​ការ​ឃាត់ខ្លួន​ហើយ ហើយពេលនេះ រង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន​។

ស្នងការនគរបាលរាជធានីភ្នំពេញ​បាន​បញ្ជាក់ថា លោក ហាក់​ លី​ ពិត​ជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១។

គួរ​រំលឹកដែរថា ហេតុការណ៍​នៃអំពើ​ហិង្សានោះ គឺបាន​កើត​ឡើងនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឈាន​ចូលថ្ងៃទី១៣ ខែកុម្ភៈ ក្រោយ​ពីលោកប៉ូលិស ហាក់ លី ខឹងនឹងស្រីៗនៅ​ក្នុងហាងយីហោជំនោរ​មករា ស្ថិត​ក្នុងស្រុកពារាំង ខេត្តព្រៃវែង មិន​ព្រមទៅ​ដេក​ជាមួយ​ខ្លួន ក៏​បាន​ប្រើហិង្សា​វាយ​ទៅ​លើ​ម្ចាស់ហាង និង​គំរាម​បាញ់សម្លាប់ទៀត។

ក្រោយមក លោក ហាក់ លី ក៏​បានដាក់ពាក្យ​ម្ចាស់ហាងជំនោរមករា ថែមទៀត ពីបទ «បរិហារកេរ្តិ៍អោយមានការរើសអើង» តាមបណ្តាញសង្គម Facebook ដោយថា បានធ្វើ​ឲ្យ​ប៉ះពាល់កិត្តិយសរបស់លោក ៕

Advertisement
Advertisement