Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្មអំពាវនាវដល់អ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋាន ដើម្បីរក្សា​ស្ថិរភាពតម្លៃ និង​រកទីផ្សារ

ចុះផ្សាយ

ថ្ងៃ

ភ្នំពេញ – ស្របពេល​​ដែល​ក្រសួងកសិកម្ម​​កំពុង​ខិតខំ​ស្វែង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែស្វាយនៅក្រៅប្រទេសនោះ នៅថ្ងៃនេះ ក្រសួង​កសិកម្ម​បានធ្វើ​ការ​អំពាវនាវ​ជាថ្មីម្តងទៀតដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើ​ការ​ចុះ​បញ្ជី​កសិដ្ឋាន​ដាំស្វាយ​សម្រាប់​នាំចេញ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម។

ការចុះបញ្ជីនេះ គឺដើម្បីងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្របតាមស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រងជា​បណ្តុំអាជីវកម្ម​ស្វាយ សម្រាប់ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ការ​ចុះកិច្ចសន្យា​ប្រមូលទិញ​ធ្វើ​ការ​កែច្នៃ និងនាំចេញ។

បើតាម​ក្រសួងកសិកម្ម កន្លងមកនេះ ខ្លួន​បានចរចា និង​មានកិច្ចព្រមព្រៀង​ជាមួយ​ប្រទេសកូរ៉េ ក្នុងការនាំចេញផ្លែស្វាយពីប្រទេស​កម្ពុជា ហើយ​ពេលថ្មីៗនេះទៀតសោត ក៏​មាន​នូវ​ការ​ព្រមព្រៀងចរចាក្នុងការនាំចេញផ្លែស្វាយទៅ​កាន់ប្រទេសចិនផងដែរ៕

Advertisement
Advertisement
error: Content is protected !!