Connect with us

Hi, what are you looking for?

ក្នុងស្រុក

តិរិច្ឆាន! កូនប្រុស​វាយ​ឪពុកនឹងដងចបស្លាប់ គ្រាន់តែទាស់សម្តីគ្នា

តាកែវ – កាលពីវេលាម៉ោង​ប្រមាណ១រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ មានករណីដ៏រន្ធត់មួយ​បាន​កើត​ឡើងនៅ​ភូមិ​ស្លា ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលកូនប្រុស​បង្កើត បាន​វាយ​ឪពុកខ្លួនឯង​នឹង​ដែក​ព្យួរខោអាវ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម។

យោង​តាម​សមត្ថកិច្ច​ស្រុក​គិរីវង់​ឲ្យដឹងថា ជនសង្ស័យ​នោះ​មាន​ឈ្មោះ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ត្រូវជាកូនប្រុសបង្កើតរបស់​ជនរងគ្រោះ) បានយកចបប្រវែង1,40ម៉ែត្រ និងដែកជើងព្យួរខោអាវ ប្រវែង1,30ម៉ែត្រ វាយទៅលើឪពុកខ្លួនឯង ដែលមានឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ បណ្តាល​ឲ្យ​បែកក្បាលផ្នែកខាងក្រោយ (ស្លាប់) ព្រោះ​តែ​មានទំនាស់​ពាក្យ​សម្តី គួបផ្សំ​នឹង​ការ​ផឹក​ស្រាស្រវឹងបាត់បង់សតិ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់តុលាការហើយ៕

Advertisement
Advertisement