Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុស្នើរឲ្យធ្វើចត្តាឡីស័កចំពោះបងប្អូនដែលធ្លាប់បានទៅផ្សារទំនើបដារុនហ្វា ដំរី៥ ជិតរង្វង់មូលតោពីរ កាលថ្ងៃទី១៩ ខែកុម្ភៈ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន ឈ្មោះ CHEN XIANGHAN អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដោយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្រ្តីជនជាតិចិនខាងលើ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករឱ្យបានឆាប់បំផុត។

ដោយឡែកចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ:​ ឆ្នាំ២០២១​ តទៅ​ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕

ដោយ នាគសមុទ្រ

Advertisement
Advertisement