Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ អញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុ មានទីតាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋម- អនុវិទ្យាល័យតេជោសែនកម្មករក្រុង មានការចែកចេញជាពីរប្រភេទ ៖

ទី១-ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៥៩ឆ្នាំ ។

ទី២-ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករថា យើងមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរក្សាសណ្តាប់ធ្នាប់ និងគម្លាតសុវត្ថិភាព។ ពិសេសការរៀបចំសណ្ដាប់បានល្អវាបានផ្តល់នូវអត្ថប្រយោជន៍ពីរ៖

ទី១-សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន។

ទី២-អត់មានការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕

ដោយ នាគសមុទ្រ

Advertisement
Advertisement