Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យក្រសួងសុខាភិបាលថា វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ ដែលកំពុងចាក់ជូនប្រជាពលរដ្ឋកម្ពុជា មិនមែនវ៉ាក់សាំង AstraZeneca នោះទេ

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅរសៀល​ថ្ងៃនេះថា វ៉ាកសាំងដែលកម្ពុជាទទួលបានពីកូវ៉ាក់ គឺជាប្រភេទវ៉ាក់សាំងដែលមានឈ្មោះថា “COVISHIELD” ដែលផលិតនៅឥណ្ឌា ដែលគ្រាន់តែទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេសប៉ុណ្ណោះ។

លោកស្រីបានបន្តថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក មកទល់ពេលនេះ គេបានចែកចាយវ៉ាក់សាំង COVISHIELD នេះ នៅលើសាកលលោក ដល់ប្រទេសកំពុងអភិវឌ្ឍ មានជាង ៥០០លានដូស គឺ មិនទាន់មានប្រតិកម្ម ឬមានបញ្ហាធំដុំនោះទេ។ ហើយម្យ៉ាងទៀត វ៉ាក់សាំងដែលយើងកំពុងប្រើប្រាស់មិនមែនជាវ៉ាក់សាំងដែលមានបញ្ហានៅអឺរ៉ុបនោះឡើយ។

សូម​បញ្ជាក់ថា ការ​ចេញបំភ្លឺ​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅពេលនេះ គឺ​ក្រោយ​មាន​ការ​ព្រួយ​បារម្ភ បន្ទាប់ពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ក៏​ដូចជា​ប្រទេស​ថៃដែល​ក្បែរ​ខាងកម្ពុជា បានប្រកាស​ឲ្យ​ផ្អាក​ការ​ចាក់វ៉ាក់សាំង AstraZeneca ក្រោយពីវាបានបង្កឱ្យមានកំណកឈាមនៅក្នុងសរសៃឈាម ពេលចាក់ជូនប្រជាជននៅប៉ែកអឺរ៉ុប៕

Advertisement
Advertisement