Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តតាកែវ គ្រោងសង់រូបសំណាកបង្កង និងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ

រូបសំណាកបង្កង និងពងទាកូន ដែលជាផលិតផលមានឈ្មោះល្បីល្បាញប្រចាំខេត្តតាកែវ គ្រោង​នឹង​សាងសង់​នៅពេលឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ។

រូបសំណាក​បង្កងដ៏​ធំ​ នឹង​ត្រូវ​គេសាងសង់នៅ​ផ្លូវ​ចូលទៅ​ទី​រួម​ខេត្តតាកែវ ត្រង់ចំណុចបឹង​អូរ​ចំបក ដែល​ស្ថិត​នៅ​ភូមិ​ខ្សឹង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បានថ្លែងប្រាប់​បណ្តាញព័ត៌មានក្នុងស្រុកថា ការកសាង​រូបសំណាក​បង្កង​នៅត្រង់ចំណុច​ផ្លូវ​ចូលទៅ​ទី​រួម​ខេត្តតាកែវនេះ ព្រោះថាខេត្តតាកែវ គឺជា​ខេត្ត​ដែលមាន​ម្ហូប​ល្បីឈ្មោះ គឺបង្កង​ធម្មជាតិ ហើយ​ជា​ខេត្ត​ដែល​ល្បី​ទូទាំងប្រទេស​ផងដែរ។ ម្យ៉ាង​ទៀត​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ ឬទៅលេងខេត្តតាកែវ គឺ​នឹក​ឃើញ​ម្ហូប​មុនគេ គឺ​បង្កង​ធម្មជាតិដែលមាន​រស់ជាតិ​ឆ្ងាញ់​ពិសារ និង​ពង​ទា​កូន ។​

យ៉ាងណាក៏ដោយបច្ចុប្បន្ន​រដ្ឋបាលខេត្ត​កំពុង​កៀងគរ​សប្បុរសជន ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​រៀបចំ​សាង​សង់៕

Advertisement
Advertisement