Connect with us

Hi, what are you looking for?

ក្នុងស្រុក

២សប្តាហ៍​ នៃខែមីនា មន្រ្តីឧទ្យានុរក្សដែនជម្រក​សត្វភ្នំព្រេច រឹបអូសបានរណារយន្ត៩គ្រឿង, កាំភ្លើងបាញ់សត្វ១ដើម, មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសម្រាប់ទាក់ចាប់សត្វព្រៃមួយចំនួនធំ

មណ្ឌលគិរី – នៅក្នុងសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបានទប់ស្កាត់ និងបង្រ្កាបសកម្មភាពលួចដាក់អន្ទាក់ និងការកាប់រំលំដើមឈើខុសច្បាប់ ក្នុងនោះមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចបានដកហូតវត្ថុតាងមួយចំនួន។

វត្ថុតាងទាំងនោះ​រួមមាន រណារយន្តសរុប៩គ្រឿង, កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វព្រៃចំនួន១ដើម, មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសរុបចំនួន២១ខ្សែ ត្រូវបានដោះប្រមូល និងសាយកមករក្សាទុកនៅស្នាក់ការអភិរក្សបរិស្ថាន។

រីឯជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបន្សល់ទុកនូវវត្ថុតាងនៅកន្លែងកើតហេតុ៕

Advertisement
Advertisement