Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូនទាំង៤ របស់អ្នកដែលស្លាប់ដោយសារ​ជំងឺកូវីដ១៩ ទទួលបានអាហារូបករណ៍​រយៈ​ពេល​១២ឆ្នាំ ពីសាលាប៊ែលធី

កូនទាំង៤នាក់របស់​លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព​ដោយ​សារ​ជំងឺកូវីដ​១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១កន្លងទៅនេះ ឥឡូវ​ត្រូវ​បាន​សាលា​ប៊ែលធីអន្តរជាតិផ្តល់អាហារូបករណ៍​សិក្សា​ដោយ​គ្មាន​បង់ប្រាក់​រយៈ​ពេល១២ឆ្នាំទាំងកម្មវិធីភាសា​ខ្មែរ និង​ភាសាអង់គ្លេស។

លោក លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និងដែលគេស្គាល់ថា គឺជា​ម្ចាស់​សាលា​ប៊ែលធីបាន​ថ្លែងថា កូនទាំង​៤របស់លោក ឡៅ វណ្ណា មានឱកាសបានបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំង ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖

*ទី១៖ ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9

*ទី២៖ ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1

*ទី៣៖ ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1

*ទី៤៖ ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1។

ដោយឡែកចំពោះអាហារូបករណ៍ពិសេសនេះរួមមាន៖

*ទី១៖ អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ

*ទី២៖ ឯកសណ្ឋានម្នាក់ ២កំប្លេ ជារៀងរាល់ឆ្នាំ និង

*ទី៣៖ សៀវភៅពុម្ភសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ៕

Advertisement
Advertisement