Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ឃាត់ខ្លួនស្ត្រីដែល​ប្រើអំពើហិង្សាលើកូនស្រីអាយុ៧ឆ្នាំ

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីហិង្សា​ត្រូវ​បានគេ​បង្ហោះនៅ​លើ​បណ្តាញ​សង្គម កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ​ដែលប្រើអំពើហិង្សាលើកូន។

តាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការន៍​នេះ​បាន​​កើត​ឡើង​នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨នឹង០០នាទីព្រឹក ជនរងគ្រោះ បានយកលុយចំនួន២០០០៛(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដប ចែកបងប្អូនផឹក ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះបានសួរនាំកូន ហើយកូនបានឆ្លើយប្រាប់ថាមកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹកស្រាប់តែ ម្តាយបានស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី បណ្តាលឲ្យជនរងគ្រោះរងរបួសគ្រាំខាងក្នុងខ្លួន។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួន ឈ្មោះ វ៉ែន សុធន់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Advertisement
Advertisement