Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងពីរស្នើ​ដល់ម្ចាស់បុរីបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ និងលើកលែងការផាកពិន័យ ក្នុង​ពេលវិបត្តិកូវីដ១៩

(ភ្នំពេញ) – ក្រសួងចំនួន២នៅថ្ងៃនេះ គឺក្រសួងសេដ្ឋកិច្ច និង​ធនាគារជាតិ នៃកម្ពុជា បាន​ចេញ​ប្រកាស​រួម​គ្នាមួយ ដោយ​ធ្វើ​ការ​អំពាវនាវ​ដល់ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនវត្ថុទាំងអស់ អនុគ្រោះ​ដល់​អ្នកទិញ​អចលនវត្ថុក្នុងបុរី និង​អគារ​សហកម្មសិទ្ធិនានា ដោយបន្ធូរបន្ថយ​លក្ខខណ្ឌបង់រំលោះ និង​លើក​លែង​ចំពោះ​ការ​ផាកពិន័យ។

តាមប្រកាសរួមនោះ ក្រសួងទាំងពីរ​បានអំពាវនាវ​ចំនួន ៥ចំណុច​ដល់​ម្ចាស់បុរី ដោយ​ក្នុងនោះ​រួម​មាន៖

១៖ ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន

២៖ លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់

៣៖ មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់

៤៖ ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា និង

៥៖ អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។

 

Advertisement
Advertisement