Connect with us

Hi, what are you looking for?

ក្នុងស្រុក

យប់មិញ ស្រ្តីអាយុ​៧៦ឆ្នាំ​រស់នៅខេត្តព្រៃវែង ​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

(ភ្នំេពេញ) – តាមការប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ទៀត អាយុ ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅវេលាម៉ោង​ប្រមាណ៧យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

តាមការបញ្ជាក់របស់ក្រសួង ដំបូងឡើយស្ត្រីខាងលើត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាកឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺចាប់ផ្ដើមមានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរពេទ្យខេត្តព្រៃវែងបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ទោះបីជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំយកចិត្តទុកដាក់ព្យាបាលយ៉ាងក៏ដោយ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះអ្នកជំងឺ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយអ្នកជំងឺក៏បានធ្វើមរណកាលទៅ នៅវេលាម៉ោង ០៧:០៥នាទីយប់មិញ។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ខាងលើនេះ បានស្លាប់បណ្តាលមកពីវីរុសកូវីដ-១៩ ធ្វើឱ្យក្លាយជាវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ៕

Advertisement
Advertisement