Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកឆ្លងកូវីដ​១៩​ថ្មី ចំនួន៤០នាក់ និង​ជាសះស្បើយ ៦នាក់

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១នេះ​បានបញ្ជាក់ថា មានមនុស្សចំនួន ៤០នាក់ បានឆ្លង​វីរុស​កូវីដ​១៩ និង​មនុស្ស​ចំនួន៦នាក់បានជាសះស្បើយ។

_

អ្នកឆ្លងថ្មីទាំង​៤០នាក់ សុទ្ធតែជា​ករណីឆ្លង​ក្នុង​សហគមន៍ ក្នុងនោះមានជនជាតិខ្មែរ៣៤នាក់ និងជនជាតិចិន៦នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តកោះកុង។

គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៧នាក់, ស្លាប់ចំនួន១១នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

Advertisement
Advertisement