Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ មាន​រហូតដល់ ១០៥នាក់

_

តាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១នេះ​បាន​បង្ហាញថា មាន​មនុស្ស​រហូតដល់ ១០៥នាក់​បានឆ្លង​វីរុសកូវីដ​១៩ ដោយ​ក្នុងនោះ ១០៤នាក់​គឺជា​ករណីឆ្លងក្នុងសហគមន៍។

_

ករណីឆ្លងក្នុងសហគមន៍​នៅថ្ងៃនេះ មានជនជាតិខ្មែរ៩៣នាក់, ជនជាតិចិន១០នាក់ និងវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តព្រៃវែង។

គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

Advertisement
Advertisement