Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកវេលុយសូមប្រុងប្រយ័ត្ន! មានករណីដាក់ថ្នាំអ្នកវេលុយនៅស្រុកអង្គរបូរី យកលុយ​អស់ជិត​១ម៉ឺនដុល្លារ

អ្នករកស៊ីវេលុយ​នៅ​ភូមិ​តាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី បានបាត់បង់លុយ​អស់​ជិត​១ម៉ឺន​ដុល្លារ ក្រោយពីមានជនសង្ស័យ​ចូលមកវេលុយ រួច​ក៏ដាក់ថ្នាំយកលុយ​ទៅ​អស់​ដោយសុវត្ថិភាព។

ផ្ទះវេលុយដែលត្រូវគេចូលដាក់ថ្នាំយកលុយអស់នៅ​ភូមិ​តាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ

ករណីនេះ បាន​កើត​ឡើង​កាលពីវេលាម៉ោង​ប្រមាណ៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១កន្លងទៅនេះ។

ជនរងគ្រោះត្រូវ​បាន​បញ្ជាក់ថា មាន​ឈ្មោះ លូ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ , មុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ដោយ​ពាក់ម៉ាស់ជិត បានមកវេលុយចំនួន២០មុឺនរៀល ក្រោយមកស្រ្តីរងគ្រោះបានចាក់សោទូហើយយកលុយពីជនសង្ស័យ តែត្រូវជនសង្ស័យចាប់ដៃ ហើយពេលនោះ ស្ត្រីរងគ្រោះក៏​លែងដឹងអីទាំងអស់ ហើយ​ដល់ពេលដឹងខ្លួនមកវិញ ក៏​ស្រែកឆោឡោ និងរកលុយ តែ​លុយ​បានបាត់អស់ទៅហើយ។

តាមជនរងគ្រោះថា លុយ​ដែលបានបាត់នោះ មានលុយខ្មែរចំនួន២៣លានរៀលលុយ លុយ​ដុល្លារចំនួន៤ពាន់ដុល្លារ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក បុិត ប៊ុនធឿន នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃផ្គាំបានឲ្យ​ដឹងថា ពិតជាមានករណីដាក់ថ្នាំយកលុយពីអ្នក​វេលុយ​មែន តែសមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ៕

Advertisement
Advertisement