Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្លាប់ម្នាក់ សន្លប់ម្នាក់ ក្រោយចុះក្នុងអណ្ដូង

អណ្ដូងដែលបានធ្វើឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតសន្លប់

ក្រចេះ៖ សមត្ថកិច្ចបាននិយាយថា យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត ត្រូវបានអ្នកភូមិជួយ សង្គ្រោះទាន់ បន្ទាប់ពីពួកគេបានចុះទៅក្នុងអណ្ដូងដើម្បីបូមទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ទី៣០ ខែមីនា ឆ្នាំ ២០២១ នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

អណ្ដូងដែលបានធ្វើឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតសន្លប់

ប្រភពបានឱ្យដឹងថា បុរសដែលស្លាប់នោះឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ និងជនរងគ្រោះដែលត្រូវបានសង្គ្រោះទាន់ឈ្មោះ ប្រុញ ឡុច អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី) ។ អ្នកភូមិបានសន្និដ្ឋានថា ក្នុងអណ្ដូងនោះគ្មានអុកស៊ីហ្សែន ខណៈដែលគេអុចចង្កៀង បញ្ចុះទៅចង្កៀងរលត់ ៕

Advertisement
Advertisement