Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យតំបន់ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩

(ព្រះសីហនុ) – លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសលោកអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបន្ថែមនៅការហ៊ុំព័ទ្ធទីតាំងដែលមានការពាក់ព័ន្ធ និងតម្រូវឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីតាំងខាងលើ និងធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាឱ្យបិទផ្អាកនូវទីតាំងមួយផ្នែកទៀត នៃតំបន់ទំនប់រលកដែលមានការពាក់ព័ន្ធ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ក្នុងសហគមន៍។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅ-មកក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI) ជាបណ្តោះអាសន្ន៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement