Connect with us

Hi, what are you looking for?

ក្នុងស្រុក

រសៀលនេះ មានស្រ្តីវ័យ២៨ឆ្នាំម្នាក់ទៀត ស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រលប់ថ្ងៃទី៣១ ខែមីនានេះ​ថា កាលពីវេលាម៉ោង​ ២ និង​៤០នាទី​រសៀល​ថ្ងៃនេះ មានស្រ្តីជនជាតិ​ខ្មែរ​អាយុ​២៨ឆ្នាំ រស់​នៅ​ភូមិ​បឹងសាឡាង សង្កាត់​ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាន​ស្លាប់​​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត ដោយ​សារ​ជំងឺកូវីដ​១៩។

នៅថ្ងៃទី ៣០ ខែមីនាស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ៣០ ខែមីនានេះដែរ ។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូងដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែម ប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាព ធ្ងន់ធ្ងរ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:៤០នាទី រសៀល ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ។

Advertisement
Advertisement