Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រទះឃើញហ្វូងដំរីព្រៃចំនួន ៣៨ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា

(មណ្ឌលគិរី) – ហ្វូងដំរីព្រៃចំនួន៣៨ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងថតបាននៅ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រោយពីពួកវាបានចុះផឹក និងលេងទឹកនៅក្នុងត្រពាំងមួយ ក្បែរទីស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងដែននៃតំបន់អភិរក្សសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ កុំរំខានដល់សត្វដំរីព្រៃទាំងនេះ និងចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃដ៏កម្រនេះឱ្យបានគង់វង្ស ខណៈបច្ចុប្បន្ន ចំនួនរបស់ពួកវា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ទៅ ៦០០ក្បាលប៉ណ្ណោះ នៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាន្ត។

គួរ​បញ្ជាក់ដែរថា ដំរីព្រៃអាស៊ី កំពុងតែទទួលរងការគំរាម កំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ៕

Advertisement
Advertisement