Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនទឹកស្អាត​ឡាយ​ឡងឌី ចេញវិក័យប័ត្រ ឲ្យការិយាល័យ​សង្គម​កិច្ច​ស្រុកព្រៃកប្បាសបង់លុយទឹក​ជាង​៨០គីប ទាំងដែល​មិន​បានប្រើសោះ

(តាកែវ) – ក្រុម​មន្រ្តីដែល​បម្រើ​ការងារនៅក្នុងការិយាល័យសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាស្រុកព្រៃកប្បាស បានសម្តែង​ការ​ប្រតិកម្ម​ចំពោះក្រុមហ៊ុនផលិតទឹកស្អាតឈ្មោះឡាយឡងឌី ដោយ​ថា ការិយាល័យ​នេះ​មិន​បានប្រើប្រាស់​ទឹក​អស់​រយៈ​ពេល​៣ខែមកហើយ សម្រាប់តែថ្មីៗនេះ ក្រុមហ៊ុន​ចេញ​វិក័យបត្រ​ឲ្យ​បង់​៨១គីបទៅវិញ។

ក្រុមន្ត្រីរដ្ឋបានឲ្យ​ដឹងថា ក្រុមហ៊ុនបានខកខានមិន​ចេញ​វិក័យបត្រ​ឲ្យ​ពួក​គាត់​អស់​រយៈពេល​២ខែមកហើយ គឺខែមករា និង​ខែកុម្ភៈ ក្រោយ​ពីពួកគាត់​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុនទឹកថា ពួកគាត់​ឈប់ប្រើប្រាស់ទឹកទៀតហើយ, ស្រាប់តែនៅចុងខែមីនានេះ មិន​ដឹងជាក្រុមហ៊ុនទើបងើបពីស្រវឹង ឬយ៉ាងណាទេ ស្រាប់​ចេញវិក័យ​ឲ្យ​ពួកគាត់បង់លុយទឹកចំនួន ៨១គូប ដែល​គិត​ជាលុយ​ចំនួន ២០២៥០០រៀល។

ពួកគាត់និយាយថា នេះ​ពួកគាត់ជាមន្រ្តីផង ក្រុមហ៊ុនហ៊ានចេញវិក័យត្រ​ទារលុយស្រស់ៗខណៈដែលមិនបានប្រើទឹកសោះ ចុះ​ទំរាំប្រជាពលរដ្ឋធម្មតា តើក្រុមហ៊ុន​ស៊ីយ៉ាងម៉េចវិញទៅ?

ពាក់ព័ន្ធនឹង​បញ្ហា​នេះ ភាគី​ក្រុមហ៊ុនទឹក​ស្អាត​ឡាយឡងឌី បាន​ថ្លែងថា បើសិន​ជា​វិក័យបត្រ័របស់​ក្រុមហ៊ុន​មិនត្រឹមត្រូវ ហេតុអីបានជាអ្នកដែលទទួលវិក័យបត្រ័ពីក្រុមហ៊ុនមិនព្រមមកធ្វើការតវ៉ា?

យ៉ាងណាក៏ដោយ ចំពោះ​ករណី​ក្រុមហ៊ុនទឹកស្អាត​ចេញវិក័យបត្រ​ឲ្យ​អតិថិជន​បង់លុយ ខណៈ​មិន​បានប្រើប្រាស់នេះ អាជ្ញាធរ​នៅ​មិន​ទាន់មានចំណាត់ការ​យ៉ាងណានៅ​ឡើយទេ៕

Advertisement
Advertisement