Connect with us

Hi, what are you looking for?

ក្នុងស្រុក

នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ នៅចំនុចក្នុងផ្សារសាមគ្គីអូរចំណា ស្ថិតក្នុងភូមិបត់គីរ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុន ប៊ុនថេង (ហៅអាហុប) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងសាវស័រ ស្នាក់នៅភូមិ​អូរចំណា​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។​

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២ កញ្ចប់ (តូច​១កញ្ចប់​), ទូរសព្ទ័ចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់វិធានការតាមនីតិវិធីច្បាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement