Connect with us

Hi, what are you looking for?

ក្នុងស្រុក

គេកំពុងហាមឃាត់​ការ​ជួបជុំ ហាងខារ៉ាអូខេមួយនៅក្រុងដូនកែវចាក់ធុងប៉ាសរាំលេង ឥឡូវអាជ្ញាធរ​ចុះ​ទៅ​ដក​ហូត

(តាកែវ) – ឧបករណ៍​បំពង​សម្លេង​មួយចំនួន​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ដូន​កែវ​ចុះទៅ​ដកហូត​ពេល​មាន​មនុស្ស​កំពុង​ជួបជុំគ្នា ​បើក​ច្រៀង​យ៉ាង​កងរំពងកាលពីពេលថ្មីៗនេះ ស្ថិតនៅ​ចំណុចភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ។

បើ​ទោះ​ជា​មានការ​ហាមប្រាម​ពី​រាជរដ្ឋាភិបាល​មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំ​ជួបជុំគ្នា​យ៉ាង​ក៏ដោយ នៅ​តែ​មាន​មនុស្ស​ដែល​គេ​អះអាង​ជា​បុគ្គលិក​ខារ៉ាអូខេ​មួយ​មានឈ្មោះ The King បាន​ប្រព្រឹត្ត​ផ្ទុយ​និង​បម្រាប ដោយបាន​ចាក់ធុងបាស់​ជួបជុំគ្នា​ច្រៀង​រាំ​បំពង​សម្លេង​ខ្លាំងៗ​យ៉ាង​សប្បាយ​នៅមុខ​ហាង​។

​ជុំវិញ​ករណីនេះ​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​គណៈ​បញ្ជាការ​សាលាក្រុង​ក៏បាន​ដាក់​កម្លាំង​ទៅ​ដកហូត​ធុងបាស​យក​ទៅ​សាលាក្រុង​ភ្លាមៗ​ផងដែរ ដោយ​រង់ចាំ​ម្ចាស់​ទៅ​ដោះស្រាយ​នៅ​សាលាក្រុង​នាពេល​ក្រោយ​។

ចំណែក​ពលរដ្ឋ​ក្បែរៗ​ហាង​ខារ៉ាអូខេ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ជួបជុំ​ច្រៀង​រាំ​បំពង​សម្លេង​នេះ​កើត​មាន​ពី​របី​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​រហូតដល់​យប់​ជ្រៅ​ទៀតផង​។

ដូចគ្នា​នឹង​ករណីនេះដែរ កាលពីពេលថ្មីៗនេះ មន្រ្តីសាលាស្រុកសំរោង នៃ​ខេត្តតាកែវចំនួន២រូប ទើប​តែត្រូវ​បានអភិបាលស្រុកធ្វើការស្តីបន្ទោស ក្រោយ​ពី​បាន​ចូលទៅ​ហូបចុកនៅ​ក្នុង​ហាង​ខារ៉ាអូខេ ធ្វើ​ឲ្យ​មាន​ការ​រិះគន់ពីប្រជាពលរដ្ឋ៕

Advertisement
Advertisement