(ភ្នំពេញ) – ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលួចលាក់ប្រមូលផ្តុំកំបាំងភ្នែកសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឲ្យបាត់បង់ស្មារតីភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ដែលជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ និងខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់ផងនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចេញសេចក្តីណែនាំមួយ ដោយហាមគ្រប់ផ្សារ គ្រប់ហាងទាំងអស់ ផ្អាកលក់គ្រឿងស្រវឹងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ជប់បាន។
សូមអានសេចក្តីណែនាំ៖