Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ពានថ្មថ្មី ខាងមុខ​សាលា​ខេត្ត​បាត់ដំបង ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន

(បាត់ដំបង) – ស្ពានថ្មថ្មី១ទៀតស្ថិត​នៅ​ខាងមុខ​សាលា​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បានដាក់​ឈ្មោះ​ឲ្យថា ស្ពាន១៣មករា ត្រូវបានដាក់ដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យ​ម្សិលមិញ។

ស្ពាន១៣មករា នេះគឺជាអំណោយរបស់ លោក គៅ ហុង និងលោកស្រី ហ៊ែកស៉ីក មៀរីយាំ ព្រមទាំងលោក ហេង គឹមឡេង និងលោកស្រី កូយ សុខមាន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងស្ពានឆ្លងកាត់ស្ទឹងសង្កែថ្មីនេះ ដោយ​បានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបាន ៕

Advertisement
Advertisement