(ភ្នំពេញ) – កាលពីយប់មិញ (១១ មេសា) នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសធ្វើ់ការច្រានចោល ចំពោះការផ្សព្វផ្សាយដំណឹងដែលថា ក្រសួងសុខាភិបាលផ្អាកការចាក់វ៉ាក់សាំងស៉ីណូហ្វាមសម្រាប់អ្នកដែលបានចាក់លើកទី១។
លោកជំទាវ បានបញ្ជាក់ថា «នេះជាព័ត៌មាន មិនពិតទេ។ សុំបងប្អូនកុំជឿ ហើយសុំកុំបន្តចែកចាយ។ ខ្ញុំសុំច្រានចោលទាំងស្រុងនូវការផ្សាយបែបក្លែងបន្លំនេះ»។
បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានសំណូមពរអាជ្ញាធរ ជួយចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕