Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

លោក ម៉ៅ អាយុទ្ធ ទទួលមរណភាព ដោយសារជំងឺកូវីដ១៩

អ្នកដឹកនាំរឿង នេសាទក្រពើ និង​ ហ្លួងព្រះស្តេចកន ដ៏​ល្បីល្បាញ គឺលោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពហើយ​នៅថ្ងៃទី១៥ ខែមេសានេះ ឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) ដោយសារជំងឺកូវីដ១៩។ នេះបើតាម​ការ​ចុះផ្សាយរបស់បណ្តាញព័ត៌មាន Fresh News ដែលបានដកស្រង់សម្តីរបស់លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។

លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានរកឃើញ​មាន​វិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃទី៥ ខែមេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោក ម៉ៅ អាយុទ្ធ ត្រូវគេស្គាល់ថា ជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងព័ត៌មាន និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែជាច្រើន ហើយខ្សែភាពយន្តដ៏ល្បីបីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

Advertisement
Advertisement