Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាំមនុស្សឆ្លងដែន ដោ​យដាក់ក្រោម​ពូក​រថយន្ត ចុងក្រោយ​​សមត្ថកិច្ច​ខេត្តកោះកុងចាប់បាន

កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមកាលពីថ្ងៃម្សិលមិញនេះ បាន​ឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ជូន​ពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃមក​កាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងថា ខណៈ​សមត្ថកិច្ចកំពុងធ្វើការ​ត្រួតពិនិត្យ ក៏​មាន​ការ​សង្ស័យ​ទៅ​រថយន្តបុរសវ័យចំណាស់ម្នាក់​ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត រួច​ក៏​បានត្រួតពិនិត្យ ហើយ​ក៏​បាន​ឃើញថា មានការលួចលាក់រត់ពន្ធមនុស្សខុសច្បាប់១ម្នាក់ ដោយ​ដាក់ខាងក្រោម​ពូករថយន្តម៉ាក់ISUO ពាក់ស្លាកលេខថ ៧៩៧៩ ពណ៍ប្រផះ។

ពលករខុសច្បាប់ដែលរកឃើញលាក់ខ្លួននៅក្នុងរថយន្តត្រូវ​បានបញ្ជាក់ថា មាន​ឈ្មោះ សំរ៉ន វ៉ាន់ ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងដែរថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ជូន​ខ្លួនមេខ្យល់ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់៕

Advertisement
Advertisement