Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច​នាយករដ្ឋមន្រ្តី​​ នឹងចាក់វ៉ាក់សាំង​ដូសទី២​ នៅថ្ងៃ​ទី​២០ ខែមេសា​ មុន​កាលកំណត់​៩ថ្ងៃ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

(ភ្នំពេញ) – ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចនឹងចាក់វ៉ាក់សាំងកូវីដ​១៩ដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

បើតាមការ​បញ្ជាក់របស់សម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ មេសា ២០២១ខាងមុខ គេ​នឹង​ត្រូវយកសំណាករបស់សម្តេច​ទៅ​ពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយ​នៅ​ព្រឹកថ្ងៃទី២៤ មេសា ២០២១ សម្តេច​នឹង​ចេញដំណើរទៅហ្សាកាតា។ ហើយ​ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថា ថ្ងៃឬយប់ សម្តេច​នឹង​ត្រូវត្រឡប់មកប្រទេស​កម្ពុជាវិញ។

ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចនឹងត្រូវយកសំណាកពិនិត្យម្តងទៀត។

ហើយ​នៅពេល​ទៅ​ដល់ផ្ទះ សម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។

ក្នុងនោះដែរ សម្រាប់សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា៕

Advertisement
Advertisement