Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករសំណង់លួចចេញពីភ្នំពេញទៅ​កំពង់ធំ ឥឡូវ​រកឃើញវិជ្ជមានកូវីដ១៩

(កំពង់ធំ) – រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា គេ​បាន​រកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ។

បុរសរូបនេះ បានជិះម៉ូតូផ្ទាស់ខ្លួនត្រឡប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅម្តុំផ្សារអូឌឹម និងបានឈប់ចាក់សាំងនៅចោមចៅ រួចបន្តដំណើររហូតដល់ខេត្តកំពង់ធំដោយបានគេចប៉ុស្តិ៍ត្រូតពិនិត្យតាមផ្លូវទឹកឆា។

ពេលដល់ផ្ទះម្តាយបានជូនដំណឹងដល់មេភូមិ ហើយក្រុមការងារបានចុះទៅយកសំណាក ក្រោយមកក៏រកឃើញវិជ្ជមានកូវីដ-១៩៕

Advertisement
Advertisement