Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីរំលោភចំណីព្រែកតាតៃ អាជ្ញាធរឲ្យ​ម្ចាស់ដីរុះរើ និង​កាយអាចម៌ដីចេញពីព្រែក

(កោះកុង) – កម្លាំងចម្រុះដឹកនាំដោយលោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចុះទៅធ្វើការពិនិត្យមើលទីតាំងដីចំនួន៥ទីតាំង ដែលត្រូវ​រាយការណ៍ថា បានកាយដីភ្នំ និង​ចាក់ដីរំលោភយកចំណីព្រែក ស្ថិត​ក្នុង​ភូមិ​សាស្រ្តភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង។

ក្នុង​ការចុះពិនិត្យទីតាំងនេះ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានរកឃើញថា ម្ចាស់ដីចំនួន៥នាក់ ដែលមានឈ្មោះ តេង ប៊ុន ម៉ម សុថាវី ប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង អ៊ឹម ផល កេត សុជាតិ និង ឈ្មោះ កេត វិចិត្រ ពិតជាបានរំលោភបំពានដីព្រៃភ្នំ និងចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពិតប្រាកដមែន ពិសេសគឺការចាក់ដី និងកាយភ្នំខាងលើ គឺពុំមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនោះឡើយ ។

ក្រោយការពិនិត្យក្រុមការងារបានសម្រេចអោយភាគីម្ចាស់ដីទាំង៥នាក់ខាងលើ ត្រូវរុះរើកញ្ចុះ ដែលបានសាងសង់ចូលលើចំណីព្រែកចេញទាំងអស់ ត្រូវកាយអាចម៍ដីចេញ ដោយរក្សាទុកចំណីព្រែក២០ម៉ែត្រ និងត្រូវដាំស្តាដើមឈើឡើងវិញដោយទុករយះពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ និងមិនអនុញ្ញាតឲ្យ​ភាគីម្ចាស់ដីខាងលើ ជីកកាយដីភ្នំ និងសាងសង់អ្វីលើចំណីព្រែកតាមចិត្តទៀតនោះទេ៕

Advertisement
Advertisement