Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកអង្គរបុរីកំពុងស៊ើបមន្ត្រីរបស់ខ្លួន ករណីអ្នកមានលុយ​សង់របងយកដងស្ទឹង

(តាកែវ) – របងថ្មជាច្រើនកន្លែងនៅតាមដងស្ទឹងកំប៊ុត ស្ថិត​ក្នុង​ឃុំអង្គរបុរី ស្រុកអង្គរបុរី ត្រូវបានអ្នកមានលុយសង់ជាបន្តបន្ទាប់ ដោយ​រំលោភយកចំណីស្ទឹងធ្វើកម្មសិទ្ធ ធ្វើ​ឲ្យ​លោក ឌឹម គឹម សាន អភិបាលស្រុកអង្គរបូរី មានចម្ងល់ ហើយ​កំពុង​ស៊ើបអង្កេត​មន្រ្តីរបស់ខ្លួន ក្រែងមានពាក់ព័ន្ធនឹងអំពើពុករលួយ។

បើតាមសម្តីលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីថា លោកមិនបានដឹងសោះថាមានអ្នកសង់របងថ្មស្កឹមស្កៃរំលោភយកដីស្ទឹងរបស់រដ្ឋ។ លោកថា នឹងកោះហៅម្ចាស់របងមកសាកសួរថា តើមន្ត្រីថ្នាក់ណាជាអ្នក​អនុញ្ញាតិឲ្យ​សង់របងយកដីស្ទឹងបែបនេះ? ហើយថា លោកនឹងស៊ើបអង្កេតលើក្រុមមន្រ្តីរបស់លោកថា មានជាប់ពាក់ពន្ធ័នឹងម្ចាស់របងនេះដែរឬទេ?

ចំពោះករណីសង់របងយកដីចំណីស្ឬឹងនេះ លោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរីបានថ្លែងថា លោកមិនបានដឹងសោះថា មានអ្នកហ៊ានសង់របងថ្មរំលោភយកដីស្ទឹងបែបនេះ ដោយប្រហែលគេសុំច្បាប់តាមច្រក់ចេញចូលតែមួយរបស់រដ្ឋបាលស្រុកហើយមើលទៅ ព្រោះកន្លងមកពលរដ្ឋមុនសាងសង់អ្វីៗតែងតែសុំច្បាប់តាមច្រកចេញចូលតែមួយ ហើយមន្រ្តីច្រកចេញចូលមិនងាយធ្វើការឲ្យ​រហស័រហួនទេ គឺតែងផ្អឹបពាក្យស្នើសុំរបស់ពលរដ្ឋទុកយូរៗណាស់៕

Advertisement
Advertisement