Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកបំពានវិធានបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំ​បង ចំនួន២នាក់ ត្រូវផាកពិន័យម្នាក់៣លានរៀល និងធ្វើចត្តាឡីស័ក១៤ថ្ងៃ

(បាត់ដំបង) – បុរសចំនួន២នាក់ ដែលបានល្មើសទៅនឹងវិធានការបិទខ្ទប់មិន​ឲ្យ​មានការធ្វេីដំណេីរឆ្លងខេត្ត ត្រូវ​បាន​ធ្វើការផាកពិន័យម្នាក់​៣លានរៀល ព្រមទាំង​បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃថែមទៀត។

សូមបញ្ជាក់ថា ករណីល្មើស​របស់បុរសទាំង២នាក់នោះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី២៣​ ខែ​មេសា​ ឆ្នាំ​២០២១​ នៅចំណុចភូមិដូនអោក​ ឃុំល្វា​ ស្រកបវេល​ ខេត្ត​បាត់ដំប​ង​ ដែលជាចំណុចគោលដៅរបស់សមត្ថកិច្ចរាំងខ្ទប់ការធ្វេីចរាចរណ៍ឆ្លងកាត់ខេត្ត​ បាត់ដំបងនិងខេត្តបន្ទាយមានជ័យ។​ ពេលនោះក៏មានអ្នកបេីកបររថយន្តចំនួន០២គ្រឿង​ ដែល​មានទិសដៅពីខេត្តបន្ទាយ​មានជ័យ​ ប៉ុនប៉ងជ្រៀតចូលមកក្នុងមូលដ្ឋានខេត្តបាត់ដំបង​ ដែលរថយន្តទាំងពីរគ្រឿង នេះ​ បានបេីកគេចពីចំណុចគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចនៅលេីផ្លូវជាតិលេខ៥ រួចឆ្ពោះចូលតាមផ្លូវតូចៗសំដៅមកមូលដ្ឋានស្រុកបវេល​ តែក៏ត្រូវបានសមត្ថ​កិច្ចចាប់បាន។

អ្នកបេីកបររថយន្តទាំងពីរនាក់នោះ ត្រូវបានបញ្ជាក់ថា ១-ឈ្មោះ​ វិញ​ យូស៊ីន​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំរស់នៅឃុំវត្តតាមឹម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ និង ២-ឈ្មោះ​ ដោក​ ដាំ​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​រស់​នៅភូមិសុភី១​សង្កាត់រតនៈ​ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​៕

Advertisement
Advertisement