Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ អាចទិញផលិតផលសាច់ និងស៊ុតពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងតម្លៃពិសេសបំផុត

ក្នុងឱកាសដឹកជញ្ជូនសាច់ និងស៊ុត សម្រាប់លក់ជូនពលរដ្ឋនៅផ្សារត្រពាំងថ្លឹង នារសៀលថ្ងៃទី២៨ ខែមេសា លោក ស្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទិញផលិតផលសាច់ និងស៊ុតពីសមាគមរបស់លោកក្នុងតម្លៃពិសេសបំផុត។

ក្នុងនោះ​សម្រាប់​សាច់មាន់មួយក្បាលទម្ងន់២គីឡូក្រាម គឺលក់ក្នុងតម្លៃ១ម៉ឺនរៀល ខណៈ សាច់ជ្រូកមួយគីឡូក្រាម តម្លៃ២ម៉ឺនរៀល និងស៊ុតមាន់ មួយគ្រាប់ តម្លៃ៣០០រៀលប៉ុណ្ណោះ។ ដោយឡែក ឆ្អឹងស៊ុបវិញ គឺមួយគីឡូក្រាម តម្លៃ១ម៉ឺនរៀល ឬតម្លៃក្រោមនេះ ទៅតាមប្រភេទឆ្អឹង។

លោកថា ការលក់បែបនេះ សម្រាប់ថ្ងៃនេះ (២៩ មេសា) គឺនៅឫស្សីកែវ និងនៅថ្ងៃស្អែក (៣០ មេសា) នៅក្រុងតាខ្មៅ ដើម្បីឱ្យពលរដ្ឋនៅតាមតំបន់នីមួយៗ អាចទទួលបានសាច់ និងស៊ុត ខណៈរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមួយសប្តាហ៍ទៀត។

បើតាមលោក ស្រុន ពៅ សម្រាប់ត្រី និងសាច់នៅកម្ពុជា គឺមានមិនខ្វះនោះទេ ដោយកសិករបានបង្កើនការចិញ្ចឹម បន្ទាប់ពីបានទទួលទុនឥណនាពីរាជរដ្ឋាបាលកម្ពុជាដែលផ្តល់ក្នុងតម្លៃសរុប៥០លានដុល្លារសម្រាប់កសិករធ្វើការចិញ្ចឹមសត្វ៕

Advertisement
Advertisement