Connect with us

Hi, what are you looking for?

អន្តរជាតិ

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​នៅប្រទេសអ៊ីស្រាអែល

មនុស្សរាប់សិបនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ចលាចលនៅឯពិធីបុណ្យសាសនាដ៏ធំមួយ ក្នុងប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា ផ្នែកមួយនៃកៅអីអង្គុយក្នុងពហុកីឡដ្ឋានបានបាក់រលំនៅឯពីបុណ្យសាសនាជី្វហ្វ Lag B’Omer នៅឯភ្នំ Meron ស្ថិននៅក្នុងតំបន់ Galilee។ មន្ត្រីអ៉ីស្រាអែលសន្និដ្ឋានបឋមថាអ្នកដែលបានបាត់បង់ជីវិតអាចបណ្ដាលមកពីថប់ដង្ហើម ឬរត់ជាន់គ្នាដោយសារតែមាន មនុស្សជាច្រើនចូលរួមក្នុងពិធីនេះ។

ដោយឡែកក្រុមគ្រូពេទ្យបានឱ្យដឹងថា មនុស្សយ៉ាងហោច ១០៣នាក់បានរងរបួស ក្នុងនោះមានជាច្រើននាក់បានស្លាប់។ ទូរទស្សន៍ Channel 12 TV ក៏បាន បញ្ជាក់ដែរថាមនុស្ស៣៨នាក់បានស្លាប់។

បច្ចុប្បន្ន ប៉ូលិសបានចុះបិទទីតាំងកើតហេតុ និងបង្គាប់ឱ្យអ្នកចូលរួមទាំងអស់ជម្លៀសខ្លួនតាមរថយន្ដក្រុង ស្របពេល ការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕

Advertisement
Advertisement