Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមដោយក្រុមយោធា នឹងធ្វើ​ឡើងតែរយៈពេល១ខែ

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ

(ភ្នំពេញ) – រ​ដ្ឋ​មន្ត្រី ក្រសួងការពារជាតិ បានថ្លែង​បញ្ជាក់នៅព្រឹកមិញនេះថា​ តាម​ផែនការ ដែល​បាន​គ្រោងទុក ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម គឺ​នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍ សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល នឹង​ប្រើ​រយៈពេល ១​ខែ ក្នុង​ខែឧសភា គឺ​ឲ្យ​ហើយ ទាំង​ការចាក់​លើក​ទី​១ និង​លើក​ទី​២​។​

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា​ ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ក្រហម គឺ​ដោយសារតែ​នៅក្នុង​រាជធានី​ភ្នំពេញ មានការ ឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ខ្លាំងណាស់ ហើយ​ជា​រៀងរាល់ថ្ងៃ មាន​អ្នក​ឆ្លង​កើនឡើង ជា​បន្តបន្ទាប់ ដូច្នេះ​ភាពភ្លឺស្វាង និង​ចក្ខុវិស័យ ដ៏​ជាក់លាក់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា យក​វ៉ាក់សាំង ទៅ​ស្រោច នៅ​តំបន់ ក្រហម ឲ្យ​វា​ឃើញថា វ៉ាក់សាំង​ចូលទៅក្នុង​រាងកាយ អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ នៅក្នុង​តំបន់​ក្រហម គឺ​នៅក្នុង​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល និង​ធ្វើយ៉ាងណា ទប់ទល់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ នៅ​តំបន់​ក្រហម ឲ្យ​មាន​ប្រសិទ្ធភាព​។​

គួរ​បញ្ជាក់ថា ការបើក​យុទ្ធនា​ការចាក់​វ៉ាក់់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ក្រហម គឺ​បាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា ឲ្យ​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ ដោយមិនគិតពីក្រុមអាទិភាពអ្វីឡើយ ហើយ​​ផ្តើមចេញពី​តំបន់​ក្រហម៕

Advertisement
Advertisement