Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចចុះទៅដោះស្រាយរឿងអំពើហិង្សាក្នុងគ្រួសារ ស្រាប់តែរកឃើញករណីគ្រឿងញៀនមួយទៀត ចុងក្រោយមនុស្ស​២នាក់ត្រូវ​ឃាត់ខ្លួន

ជនសង្ស័យ និង​វត្ថុតាង

(តាកែវ) – សមត្ថកិច្ចស្រុកព្រៃកប្បាសបាន​ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២១នេះ កម្លាំងអធិការស្រុកបានចុះអន្តរាគមន៍​ករណី​ប្រើហិង្សា​ក្នុងគ្រួសារ ដែលបានកើត​ឡើង​នៅ​ភូមិ​ព្រៃផ្តៅ​ត្បូង ឃុំព្រៃផ្តៅ ប៉ុន្តែក៏ស្រាវជ្រាវឃើញ​ករណីគ្រឿងញៀនមួយ​ករណីថែមទៀត។

ជនសង្ស័យ និង​វត្ថុតាង

យោង​តាមរបាយការណ៍​សមត្ថកិច្ចថា ដំបូងឡើយ គឺមានករណីហិង្សាក្នុងគ្រួសារ ដែល​បង្កដោយជនសង្ស័យឈ្មោះ កែវ ផាន់នឿន ហៅប៉េវ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ដោយ​បានយកមេសោរវាយទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ ឈុន សុីណែត ហៅមុំ អាយុ៣២ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យ​មានរបួស។

ក្រោយពីទទួលបានបណ្ដឹង កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ហ៊ាន សម្ភស្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកទ្រា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ដោយ​កម្លាំង​បានដកហូតវត្ថុតាងរួមមាន៖ មេសោរមួយ , ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ ,កែវសម្រាប់ជក់ថ្នាំញៀនចំនួន២ ,និងទូរស័ព្ទដៃចំនួន៥គ្រឿង(ម៉ាកណូគាចុចពិល៤គ្រៀង,ម៉ាកZTEមួយគ្រឿង)។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវ​បាននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី​កសាងសំណុំរឿងតាមនីតិវិធី៕

Advertisement
Advertisement