(ភ្នំពេញ) - បើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល១សប្តាហ៍ ក្រោយពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការបើកឡើងវិញនូវតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបតែចំនួន ៨៩៦០នាក់ប៉ុណ្ណោះ។
ក្នុងចំណោមភ្ញៀវទេសចរទាំងជិត៩ពាន់នាក់នោះ ភ្ញៀវទេសចរជាតិមានចំនួន ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។