Connect with us

អន្តរជាតិ

វីរុសបម្លែងខ្លួនថ្មីកាចហាវនៅឥណ្ឌា ត្រូវគេរកឃើញ​នៅប្រទេស​ម៉ាឡេស៊ី

ចុះផ្សាយ

ថ្ងៃ

គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យ (២ ឧសភា) ថា គេបានរកឃើញ​វីរុស​បម្លែងខ្លួនថ្មី​មាន​ប្រភពពីប្រទេស​ឥណ្ឌា នៅលើជនជាតិ​ឥណ្ឌាម្នាក់​ដែល​បាន​មក​ដល់ព្រលានយន្តហោះគូឡាឡាំពួរ។

ការរកឃើញនេះ គឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសម៉ាឡេស៊ី​បាន​ដាក់បំរាមលើ​ជើងហោះហើរ​មក​ពីប្រទេស​ឥណ្ឌា។

លោក អាដាម បាបា(Adham Baba) រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ” យើងណែនាំឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ … រាល់កិច្ចខិតខំប្រឹងប្រែងសុខភាពសាធារណៈនឹងបន្ត ដើម្បីបំបែកខ្សែសង្វាក់នៃការឆ្លងនិងធានាសុវត្ថិភាពសាធារណៈ” ។

សូមបញ្ជាក់ដែរថា ពេលនេះប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងនឹងរលកយក្សកូរ៉ូណាដ៏សាហាវបំផុត ដែលកំពុងធ្វើ​ឲ្យ​ប្រទេស​នេះគ្មានគ្រែពេទ្យសម្រាប់ព្យាបាល​ដោយ​សារ​កំណើននៃអ្នកជំងឺ ខណៈ​ដែល​ចំនួនអ្នក​ស្លាប់​ក៏​បាន​កើន​ឡើង​យ៉ាង​សន្ធាប់។

ដោយសារតែវីរុស​បម្លែង​ខ្លួនថ្មី​ដ៏​សាហាវនេះ ប្រទេស​ជាច្រើននៅ​ក្នុង​តំបន់ ក៏​ដូចជា​ពិភពលោក បាន​ហាមឃាត់​ជើងហោះហើរទាំងអស់ដែល​មក​ពីប្រទេសឥណ្ឌា៕

Advertisement
error: Content is protected !!