Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជា​មាន​ករណីឆ្លងវីរុស​កូវីដ​១៩ថ្មី ​៨៤១នាក់, ជា​សះស្បើយ ៦១នាក់ និង​ស្លាប់ ៤នាក់

(ភ្នំពេញ) – យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដែលចេញផ្សាយ​នៅថ្ងៃនេះ​បាន​បញ្ជាក់ថា កម្ពុជាមានករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី សរុប ៨៤១នាក់ ក្នុងនោះរាជធានីខេត្ត​ដែលច្រើនជាងគេរួមមាន រាជធានីភ្នំពេញ ៥២៥នាក់, បន្ទាយមានជ័យ ១៥៣នាក់, ខេត្តព្រះសីហនុ ៦២នាក់ , ខេត្តកណ្តាល ៣៣នាក់, កំពង់ចាម ២១នាក់, ខេត្តកំពង់ធំ ១៥នាក់, តាកែវ ៩នាក់, ត្បូងឃ្មុំ ៩នាក់, សៀមរាប ៧នាក់ និង ព្រៃវែង ១នាក់។

ចំណែកឯករណីជាសះស្បើយ មាន​ចំនួន ៦១នាក់ ក្នុងនោះ រាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, តាកែវ ៧នាក់, ព្រៃវែង ៤នាក់ និង​បន្ទាយមានជ័យ ១នាក់។

ថ្ងៃនេះ កម្ពុជា​ក៏មានករណីស្លាប់ដែរ គឺចំនួន៤នាក់ នៅរាជធានីភ្នំពេញ ៣នាក់ និង ខេត្តកំពង់ចាម ១នាក់។

សូមអានសេចក្តីប្រកាស៖

Advertisement
Advertisement