Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាល សម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញសេចក្តីសម្រេចបញ្ចប់​ការ​បិទ​ខ្ទប់​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃ​ខេត្តកណ្តាល ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

យ៉ាងណាក៏ដោយ បន្ទាប់ពីនេះទៅ ការដាក់ចេញវិធានការបិទខ្ទប់​សម្រាប់​ផ្នែក​ណាមួយ នៃ​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃ​ខេត្តកណ្តាល ព្រមទាំង​ការ​ដាក់ចេញ​វិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ​១៩ គឺជាសមត្ថកិច្ច​របស់គណៈអភិបាល​រាជធានីភ្នំពេញសម្រាប់​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ឬ​គណៈអភិបាលខេត្តកណ្តាល សម្រាប់​ភូមិ​សាស្រ្ត​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដោយ​ផ្អែក​តាម​ស្ថានភាពវិវត្តន៍ នៃការឆ្លង​រាលដាល​ នៃជំងឺកូវីដ១៩ នៅ​ក្នុង​ភូមិ​សាស្រ្ត​ ស្ថិត​ក្រោម​សមត្ថកិច្ចរបស់ខ្លួន។

សូមអានសេចក្តីសម្រេច៖

Advertisement
Advertisement