Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករម្នាក់​វិជ្ជមានកូវីដ១៩ បាន​លួចចេញពី​តំបន់បិទខ្ទប់នៅក្រុងព្រះសីហនុ ទៅខេត្តស្ទឹងត្រែង

តាមលិខិតមួយ​ច្បាប់​ផ្ញើទៅ​កាន់អភិបាលខេត្ត​ស្ទឹងត្រែង រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)។

ក្នុងនោះដែរ អ្នកជំងឺរូបនេះ ក៏បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន ២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារក្នុងខេត្តព្រះសីហនុ។

ទង្វើរបស់បុគ្គលខាងលើនេះ ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចាត់ទុកថា គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងនោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើឲ្យ​បានតឹងរ៉ឹងបំផុត៕

Advertisement
Advertisement