Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្លៀងនឹងចាប់ផ្តើមធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្រសួងស្នើ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

ភ្លៀងនឹងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍នេះ

បើយោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា បច្ចុប្បន្ននេះ មានជ្រលង​ នៃសម្ពាធទាបឥណ្ឌា និង​ខ្យល់​មូសុងនិរតី បានរំកិលគ្របដណ្តប់បក់​មក​លើ​ប្រទេស​កម្ពុជា ខណៈ​ដែល​រដូវវស្សា​ឆ្នាំ​២០២១ នឹង​ឈាន​មក​ដល់​នៅពេលដ៏​ខ្លី​ខាងមុខ។

ភ្លៀងនឹងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍នេះ

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ ក្នុង​កម្រិតពីតិច​ទៅ​បង្គួរ រីឯបណ្តា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ភាគ​ខាង​កើត​ជាប់ប្រទេស​វៀតណាម ភ្លៀងអាច​ធ្លាក់​ក្នុង​កម្រិត​ពីមធ្យម ទៅច្រើន។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹងអាច​មាន​ភ្លៀង​រាយប៉ាយ​នៅ​ក្នុង​កម្រិត​ពីមធ្យម​ទៅ​បង្គួរ។

ដោយ​ឡែក​តំបន់​មាត់សមុទ្រវិញ អាច​នឹង​មាន​ភ្លៀងធ្លាក់​ពីមធ្យម ទៅច្រើន។

ជាមួយគ្នា​នេះ​ដែរ ក្រសួងបានស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើត​មាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាបកណ្តាល៕

Advertisement
Advertisement