Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នក​បច្ចេកទេសប្រាប់​មូលហេតុដែលធ្វើឲ្យតួលេខ នៃអ្នកឆ្លងវីរុស​កូវីដ​១៩កើនឡើងដល់៣ខ្ទង់រាល់ថ្ងៃ

ការយកសំណាករកវីរុសកូវីដ១៩

បើគិត​មក​ទល់នឹងពេលនេះ កម្ពុជា​មាន​ករណីជំងឺកូវីដ​១៩សរុបចំនួនជាង ១ម៉ឺន​៥ពាន់នាក់ហើយ ហើយរយៈពេលថ្មីៗចុងក្រោយនេះ ចំនួនអ្នកឆ្លង​ជំងឺកូវីដ១៩ថ្មី ហាក់មានចំនួនច្រើនឡើងៗស្ទើរតែរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​មហាជន​ខ្លះ​មានចម្ងល់ថា ហេតុអ្វី​បានជាចំនួនអ្នកឆ្លងថ្មី​កើន​ឡើង៣ខ្ទង់រាល់ថ្ងៃយ៉ាងដូច្នេះ?

ការយកសំណាករកវីរុសកូវីដ១៩

ចំពោះបញ្ហានេះ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើងនេះ គឺដោយសារតែក្រុមគ្រូពេទ្យ​បានប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយះពេល១៥នាទី ហើយ​ក្រោយធ្វើតេស្តរួច គឺបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

លោក​បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺជាតំបន់ហានិភ័យខ្ពស់ អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ មាន​ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។

ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត៕

ប្រភព៖ TVK

Advertisement
Advertisement