Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ថ្មី ជិត១ពាន់នាក់ ជាសះស្បើយ ៣៦១នាក់ និងស្លាប់១នាក់

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ​បង្ហាញថា អ្នកឆ្លង​វីរុស​កូវីដ​១៩ថ្មី មានចំនួន ៩៣៨នាក់, ជាសះស្បើយ ៣៦១នាក់ និង​ស្លាប់ ១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំងជិត១ពាន់នាក់ មាននៅរាជធានីភ្នំពេញ ៦០៨នាក់, ខេត្តកណ្តាល ១៧៥នាក់, ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តតាកែវ ៤នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តកំពង់ចាម ៣នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តបាត់ដំបង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តបន្ទាយមានជ័យ ៥១នាក់។

Advertisement
Advertisement