Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ទៀ បាញ់ អំពាវនាវ​ដល់ពលរដ្ឋ​នៅ​តំបន់ក្រហម សូម​ទៅ​ចាក់វ៉ាក់សាំង​តាមកាលកំណត់របស់អាជ្ញាធរ ជៀសវាងភាពកកកុញ

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិនៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហម នៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល សូម​មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។

ការអំពាវនាវរបស់សម្តេច ទៀ បាញ់ នេះ ត្រូវ​គេមើលឃើញថា នារយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋ​រស់​នៅ​តំបន់ក្រហម បាននាំគ្នា​ទៅចាក់វ៉ាក់សាំងកូវីដ១៩​យ៉ាងកកកុញ ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភពីការឆ្លង​វីរុស​កូវីដ​១៩បន្ថែមទៀត៕

Advertisement
Advertisement