Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងព័ត៌មាន ណែនាំ​ឲ្យ​បញ្ឈប់ការផ្សាយព័ត៌មានក្នុង​តំបន់ហាមឃាត់

តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងព័ត៌មានបានលើកឡើងថា កន្លងមកនេះ មាន​អ្នកសារ​ព័ត៌មានមួយ​ចំនួនបានចុះ​យក​ព័ត៌មាន និង​ធ្វើការ​ផ្សាយ​ផ្ទាល់ពីសកម្មភាពនានា​នៅ​តំបន់​បិទខ្ទប់ ជាពិសេស​នៅ​ក្នុង​តំបន់ក្រហម និង​តំបន់ហាមឃាត់​ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ​១៩ មន្ទីរពេទ្យ ព្រមទាំង​ធ្វើ​សកម្មភាព​ដេញតាមថតរថយន្ត​សង្រ្គោះបន្ទាន់ ដោយធ្វើការផ្សាយផ្ទាល់ ហើយធ្វើអត្តាធិប្បាយអំពីហេតុការណ៍ដែលពាក់ព័ន្ធនឹងផ្នែកបច្ចេកទេសសុខាភិបាល ព្រមទាំងធ្វើការសន្និដ្ឋានវាយតម្លៃលើ​បញ្ហាផ្សេងៗ​ដោយ​គ្មានមូលដ្ឋានច្បាស់ ធ្វើ​ឲ្យ​សាធារណជនមានការយល់ច្រឡំ បង្កភាពជ្រួលច្របល់​នៅ​ក្នុង​សង្គម និង​ប្រឈម​ទៅនឹង​គ្រោះថ្នាក់ នៃការឆ្លង​រាលដាល​ជំងឺកូវីដ​១៩​កាន់តែធ្ងន់ធ្ងរទៅៗ។

ដូច្នេះដើម្បីរក្សា​សុវត្ថិភាពសង្គម និង​ទប់ស្កាត់​ការឆ​្លងរាលដាលជំងឺកូវីដ​១៩ ទៅក្នុង​សហគមន៍ ក្រសួងព័ត៌មាន​សូមធ្វើការណែនាំ​ដល់អ្នក​សារ​ព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ ហើយ​ករណីនៅតែបំពានល្មើស នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរមាន៕

Advertisement
Advertisement